ចំនួនចូលទស្សនា

Ads 468x60px

ចម្រៀងអវសាន្ត


ចម្រៀងអវសាន្ត
(ចម្រៀងភាពយន្តរឿង មួយម៉ឺនអាល័យ)

បទភ្លេង ទំនុកច្រៀងដោយ ស៊ីន ស៊ីសាមុត
ច្រៀងដោយ រស់ សេរីសុទ្ធា ដឹកនាំភ្លេងដោយ មែរ ប៊ុន
ប្រគុំជាចង្វាក់ Blue

១. អាសូរចម្រៀងច្រៀងអវសាន្ត ឲ្យស្រែកច្រៀងបាន
ក៏ព្រោះតែបង ទឹកចិត្តទាំងស្រុងបម្រុងប្រុសផ្សង
ច្រៀងសម្រាប់បងតែមួយក្នុងលោក។

២. ទោះបីជាបងអស់ចិត្តក៏ដោយ អូននៅដង្ហោយហៅ
ទាំងសោយសោក ឱព្រះពាយអើយ សូមជួយនាំយក
បណ្តាំសោយសោក ឲ្យគេដឹងផង។ 

៣. បើមិនស្រលាញ់ សូមឃើញតែមុខ អូនច្រៀងផ្ញើទុក
ចុងក្រោយហើយបង បងនៅឯណាអូននឹកកន្លង អូននឹក
ដល់បង ស្ទើរស្លាប់ទៅហើយ។

៤. បងនៅទីណាៗ ឱគូសង្សារជីវិតអូនអើយ
ចម្រៀងអវសាន្ត ស្រែកហៅបងហើយ
បើឮបងអើយឆាប់មករកអូន មករកអូនណាបង៕

(បទនេះថតដំណាលគ្នានឹងបទ មួយម៉ឺនអាល័យ)